×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ក្រុមហ៊ុនមេ Facebook ជូនពរប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ក្រុមហ៊ុន Meta ដែលគ្រប់គ្រងលើបណ្ដាញសង្គម Facebook បានចេញសារជូនពរដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២២។ 

ក្រុមហ៊ុន Meta បានបង្ហោះនៅព្រឹកថ្ងៃទី១៣ ខែមេសានេះថា៖ “នេះគឺជាលើកដំបូងហើយដែលពួកយើងអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ជាមួយអ្នកទាំងអស់គ្នាបាន!

ក្នុងឱកាសដ៏ពិសេសនេះ ពួកយើងសូមជូនពរ ប្រជាជនកម្ពុជាទាំងអស់ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ទទួលបានសុវត្ថិភាពគ្រប់ទីកន្លែង និងទទួលបានឱកាសល្អៗជាច្រើននាពេលអនាគត ។ 

តើអ្នកមានបំណងប្រាថ្នាអ្វីខ្លះសម្រាប់ឆ្នាំថ្មីនេះ?”

សូមជម្រាបថា Facebook បានប្ដូរឈ្មោះជា Meta កាលពីថ្ងៃទី២៨ ខែតុលា  ឆ្នាំ២០២១។ Meta គ្រប់គ្រងលើ Facebook, Instagram, និង WhatsApp ព្រមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង