×

មនុស្សយ៉ាងតិច ២៣នាក់ របួសក្នុងការបាញ់ប្រហារនៅស្ថានីយរថភ្លើង ទីក្រុងញូវយ៉ក

អាមេរិក៖ ប៉ូលីសបានធ្វើការតាមប្រមាញ់ខ្មាន់កាំភ្កើង ដែលបានបំផ្ទុះគ្រាប់បែកផ្សែងចំនួនពីរ និងបានបាញ់ប្រហារ នៅក្នុងរថភ្លើងក្រោមដី នៅទីក្រុងញូវយ៉ក ដោយបានធ្វើឱ្យមនុស្សជាង ២០នាក់រងរបួសនៅក្នុងការវាយប្រហារនាពេលព្រឹកព្រលឹម ថ្ងៃអង្គារ។

ប៉ូលិស បាននិយាយថា ខ្មាន់កាំភ្លើង ប្រហែលជាបានធ្វើសកម្មភាពតែម្នាក់ឯង ហើយបានរត់គេចខ្លួន ភ្លាមៗនៅកន្លែងកើតហេតុ។ ការវាយប្រហារនេះ បានកើតឡើងនៅពេលដែលរថភ្លើងក្រោមដីនៅ Manhattan កំពុងតែចូលទៅក្នុងស្ថានីយក្រោមដីមួយនៅក្នុងសង្កាត់ Sunset Park របស់ Brooklyn ។

អាជ្ញាធរបាននិយាយថា មនុស្ស ១០ នាក់ត្រូវបានវាយប្រហារដោយផ្ទាល់ ដោយការបាញ់ប្រហារដោយកាំភ្លើង រួមទាំង ៥ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប៉ូលីសបាននិយាយថា មនុស្ស ១៣ នាក់ទៀតបានទទួលរងពីការស្រូបផ្សែង ឬត្រូវបានរងរបួសក្នុងភាពចលាចល ខណៈដែលអ្នកជិះដែលភ័យស្លន់ស្លោ បានរត់ចេញពីរថភ្លើងក្រោមដីដែលពោរពេញដោយផ្សែង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង