×

សង្ក្រាន្តខេត្តកណ្ដាល ត្រៀមខ្លួនទទួលភ្ញៀវទេសចរពីគ្រប់ទិសទី មកទស្សនានិងលេងកម្សាន្ត

កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំសង្ក្រាន្ត ក្រោមប្រធានបទ “រួមគ្នាអភិវឌ្ឍន៍ក្រោមម្លប់សន្តិភាព” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅសួនច្បារក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២២។

សង្ក្រាន្តខេត្តកណ្ដាល មានកម្មវិធីជាច្រើន ដូចជា របាំបួសសួង របាំត្រុដ បាល់ទាត់ ល្បែងប្រជាប្រិយ រាំវង់ស្គរដី បណ្ដែតគោមទឹក បាញ់កាំជ្រួច បង្ហោះគោម ល្ខោនពោលស្រី តន្ត្រីសម័យ និងកម្មវិធីជាច្រើនទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានរៀបចំទីតាំងសម្រាប់ប្រជាពលរដ្ឋអាចថតរូបសែលហ្វីលេងកម្សាន្តផងដែរ ។ ទីតាំងទាំងនេះ មានដូចជា សួនថតរូបអនុស្សាវរីយ៍ “សួនអរគុណសន្តិភាព “  “សួនខ្លែងឯក” “ខ្ញុំស្រលាញ់ខេត្តកណ្តាល” និង រូបសត្វខ្លា តំណាងឱ្យឆ្នាំថ្មី ឆ្នាំខាល ជាដើម៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង