×

កុំភ្លេចចូលរួម! ទីងមោងយក្ស នឹងចេញដើរហើយនៅស្រុកបន្ទាយស្រី នារសៀលនេះ

សៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី នឹងរៀបចំការដង្ហែទីមោងយក្ស ចាប់ពីម៉ោង ៤ រសៀលថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២នេះ។

បើយោងតាមលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានឱ្យដឹងដូច្នេះថា៖ “ជួបគ្នាល្ងាចនេះ ចាប់ពីម៉ោង៤រសៀលតទៅ នៅភូមិព្រះដាក់ទាំងអស់គ្នា! កុំភ្លេចនាំក្មេងៗតូចៗមកជាមួយផង ហើយនៅមានតន្ត្រីរាំវង់ស្គរដៃនៅចាំទទួលពេលក្រោយបញ្ចប់ក្បួនដង្ហែទៀត ប្រយត្ន័ស្តាយក្រោយ!”

ដើម្បីឆ្លៀតឱកាសចូលរួមអបអរសាទរជាមួយកម្មវិធីសៀមរាបសង្ក្រាន្ត និងបន្ទាប់ពីខកខានមិនបានដង្ហែជាច្រើនលើកច្រើនសារួចមក “ទីងមោងយក្ស” ឬ “យក្សជាល” ជាច្រើនរូប នឹងត្រូវបានបងប្អូនសហគមន៍យកមកដង្ហែនៅក្នុងភូមិព្រះដាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង