
កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ អ្នកជំនាញច្នៃម៉ូតដែលមានបទពិសោធរយៈពេល៩ឆ្នាំបាននិយាយថា តារាចម្រៀងស្រីក្រុម Blackpink Rose ជាតារាស្រីម្នាក់ដែលមានដងខ្លួនល្អឥតខ្ចោះ ជាមួយនឹងការស្លៀកពាក់ហ្វេសសិន។

Rose មានកម្ពស់ ១,៦៨សង់ទីម៉ែត្រ និងទម្ងន់ត្រឹមតែ ៤៤គីឡូក្រាមតែប៉ុណ្ណោះ។ រូបរាងដ៏តូចច្រឡឹងនេះហើយ ត្រូវបានអ្នកជំនាញច្នៃម៉ូតសរសើរមិនដាច់ពីមាត់ និងបានប្រៀបនាងទៅនឹងតុក្កតាមានជីវិតផងដែរ។
យ៉ាងណាមិញ មតិរបស់មហាជនមួយចំនួនបានលើកឡើងថា Rose មិនត្រឹមតែខ្ពស់ប៉ុណ្ណោះទេ តែនាងថែមទាំងមានចង្កេះតូចស្តើង និងមានការតុបតែងខ្លួនប្លែកជារបស់ខ្លួនទៀតផង ដែលមើលទៅពិតជាសក្តិសមខ្លាំងនៅពេលស្លៀកពាក់ហ្វេសសិនម្តងៗ។

គួរបញ្ជាក់ដែរថា ក្នុងចំណោមសមាជិកក្រុម Blackpink ទាំង ៤នាក់ Rose មានកម្ពស់ខ្ពស់ជាងគេរហូតដល់ ១,៦៨សង់ទីម៉ែត្រ។ រីឯ Lisa មានកម្ពស់ ១,៦៧សង់ទីម៉ែត្រ។ ចំណែកឯ Jennie មានកម្ពស់ ១,៦៣សង់ទីម៉ែត្រ និង Jisoo មានកម្ពស់ ១,៦២សង់ទីម៉ែត្រ៕
