×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ហោះហើរផ្លូវឆ្ងាយអស់រយៈពេលជាច្រើនម៉ោង គ្រាន់តែទៅដល់ព្រលានយន្តហោះ LA ភ្លាម Hyun Bin និងភរិយាត្រូវអ្នកគាំទ្រចោមរោមជិត

អាមេរិក៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច Hyun Bin និង Son Ye Jin បានកក់សំបុត្រយន្តហោះទៅសហរដ្ឋអាមេរិកដោយអ្នកទាំង២បានហោះហើរទៅដល់ព្រលានយន្តហោះ LA កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

បន្ទាប់ពីហោះហើរផ្លូវឆ្ងាយអស់រយៈពេលជាយូរម៉ោង អ្នកទាំង២បានទៅដល់ព្រលានយន្តហោះដោយមានអ្នកគាំទ្រជាច្រើនសន្ធឹកចោមរោមអ្នកទាំង២ស្ទើររើខ្លួនមិនចង់រួច។

ពួកគេបានសម្រុកទៅថតរូបដោយមិនបានសុំការអនុញ្ញាត និងបានឈរកៀកៗទាំងមិនពាក់ម៉ាសទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះបានចូលទៅជិតដើម្បីចង់សន្ទនាជាមួយដែលអ្នកទាំង២ កំពុងរវល់ទាក់ទងទៅកាន់អ្នកបើកបរឱ្យមកទទួល។

ដោយសារតែហត់នឿយនឹងការធ្វើដំណើរផ្លូវឆ្ងាយ ថែមទាំងមានឥវ៉ាន់ជាច្រើននៅជិតខ្លួន និងត្រូវទាក់ទងទៅកាន់អ្នកមកទទួលផងនោះ គូស្វាមីភរិយាថ្មោងថ្មីទាំង២ត្រូវបានមហាជនមួយចំនួនតូចរិះគន់ថា មានអាកប្បកិរិយាមិនសមរម្យដាក់អ្នកគាំទ្រទៀតផង៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង