×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Erik ten Hag នឹងអាចទទួលបានកុងត្រារយៈពេល ៣ឆ្នាំជាមួយ Man Utd

Manchester United បានយល់ព្រមលើកិច្ចសន្យារយៈពេល ៣ឆ្នាំសម្រាប់ Erik ten Hag ដើម្បីក្លាយជាអ្នកចាត់ការបន្ទាប់របស់ពួកគេ ខណៈសេចក្ដីរាយការណ៍ថា បានអះអាងថា ការមកដឹកនាំរបស់គាត់នៅក្រុមបិសាចក្រហម មាន ៩៩ភាគរយ។

ការប្រកាសមួយ  ត្រូវបានគ្រោងទុកនៅសប្តាហ៍ក្រោយ បន្ទាប់ពីការប្រកួត Dutch Cup final នៅថ្ងៃអាទិត្យ។ កិច្ចព្រមព្រៀងនេះ នឹងមានជម្រើសបន្ថែមមួយឆ្នាំ។

ប្រភពជិតស្និទ្ធ នឹងការចរចានិយាយថា ឯកសារកំពុងឈានដល់ការបញ្ចប់ ។ លក្ខខណ្ឌផ្ទាល់ខ្លួនរបស់ Ten Hag ត្រូវបានយល់ព្រមយ៉ាងឆាប់រហ័ស កាលពីសប្តាហ៍មុន ទោះបីជាមានការចរចាបន្ថែមទៀតលើក្របខណ្ឌដែលគាត់នឹងធ្វើការនៅក្លិបក៏ដោយ។

លោក Ten Hag មិនដែលទាមទារការគ្រប់គ្រងពេញលេញលើការដោះដូរកីឡាករនោះទេ ហើយគាត់ ធ្វើការជាមួយនាយកបាល់ទាត់។ Ten Hag មានសិទ្ធិក្នុងការប្រឆាំងនឹងព្រមព្រៀងណាមួយ ដូចដែលក្លិបបានផ្ដល់សិទ្ធិជូនអ្នកចាត់ការមុនៗ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង