×

អង្គរវត្ត ទទួលភ្ញៀវទេសចរយ៉ាងកុះករ នៅមុនចូលឆ្នាំមួយថ្ងៃ

សៀមរាប៖ យោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ទេសចរ ចាប់ផ្តើមដើរកម្សាន្តតាមប្រាសាទនាឱកាសចូលឆ្នាំថ្មី នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ ដោយភ្ញៀវទេសចរជិតឆ្ងាយ បានចាប់ផ្តើមដើរកម្សាន្តនៅតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ 

ទេសចរទាំងនោះ ច្រើនដើរកម្សាន្តជាលក្ខណៈគ្រួសារ អមជាមួយទិដ្ឋភាពសប្បាយរីករាយ ខណៈដែលឆ្នាំនេះ រាជរដ្ឋាភិបាលបានបើកឱ្យដើរកម្សាន្ត និងរៀបចំពិធីនានាបានជាប្រក្រតីឡើងវិញ ក្រោយខកខានរយៈពេល២ឆ្នាំមកនេះ ដោយសារបញ្ហាជំងឺកូវីដ១៩។ 

ទន្ទឹមនឹងនោះ ខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ដែលបង្កើតជាកម្មវិធីកម្សាន្តចម្រុះបែបទាក់ទាញទេសចរជិតឆ្ងាយមកកម្សាន្តខេត្តនាទិសនិរតីមួយនេះ អមដោយរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលប្រមុខរាជរដ្ឋាភិបាលសម្ដេច តេជោ ហ៊ុន សែន ទើបនឹងសម្ពោធកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង