×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

ទៅដល់ខេត្តត្បូងឃ្មុំ បើមិនបានទៅទីតាំងទាំងនេះ ច្បាស់ជាស្ដាយក្រោយ

នាឱកាសពិធីបុណ្យចូលឆ្នាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍នានា ជាមួយគ្នានេះ ក៏មានទេសចរមានបំណងចង់ដឹងថាតើ ខេត្តត្បូងឃ្មុំមានកន្លែងកម្សាន្តណាខ្លះ ដែលគួរឱ្យចាប់អារម្មណ៍?

ខេត្តត្បូងឃ្មុំ មានតំបន់ទេសចរណ៍ជាច្រើន ប៉ុន្តែយើងនឹងលើកយកតំបន់ទេសចរណ៍ ៣ ដែលអ្នកពុំគួរមើលរំលង៖

១- ទឹកជ្រោះហោង

ជារមណីយដ្ឋានបែបធម្មជាតិដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនានិងលេងកម្សាន្តបាន។ រមណីយដ្ឋានទឹកជ្រោះហោង ស្ថិតនៅក្នុងបរិវេណវត្តគុហាសិលាបារមីគង្គាហោង។  រមណីយដ្ឋានទឹកជ្រោះហោងមានកម្ពស់ប្រមាណជា ៨ម៉ែត្រ និងមុខទឹកហូរប្រមាណ ជាង ១០ម៉ែត្រ និងមានជម្រៅចាប់ពី ៥ម៉ែត្រទៅជិត ៤ម៉ែត្រដែលទឹកនោះ អាចនាំកាយនាំចិត្តអ្នកទេសចរឱ្យរីករាយសប្បាយភ្លេចអស់ក្ដីនឿយហត់បាន។ 

២- ចម្ការផ្កាឈូករ័ត្ន (OBT) 

ជារមណីយដ្ឋានថ្មីមួយកន្លែងដែលបានអង្រួនអារម្មណ៍អ្នកទេសចរទីជិតឆ្ងាយមកលេងកម្សាន្ត នៅទីនេះយ៉ាងច្រើនកុះករ។ ដោយសារតែមានទេសភាពស្រស់ស្អាត និងផ្ទៃដីធំល្វឹងល្វើយពោរពេញទៅដោយផ្កាឈូករ័ត្នដែលបានបង្កើតភាពទាក់ទាញ និងភាពស្រស់ស្អាតពេញចម្ការ ជាមួយនិងទិដ្ឋភាពនៃការក្រេបលំអងរបស់សត្វឃ្មុំ ដែលមើលទៅធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាស្រស់ស្រាយបំបាត់នូវទុក្ខកង្វល់ពេលទៅដល់ទីនោះ។ 

៣- ទីតាំងប្រវត្តិទុំទាវ 

ជារឿងរាវកើតឡើងនៅក្នុងរាជ្យព្រះបរមិន្ទរាជា ដែលមានរាជធានីនៅលង្វែក ហើយសោយរាជ្យពីឆ្នាំ១៥៦៧ ដល់ ១៥៧៦។ សព្វថ្ងៃនេះយោងតាមសម្ដីអ្នកស្រុក បាននិយាយតៗគ្នា ថាដើមពោធិ៍ “ទុំ” នៅម្ខាងផ្លូវជាតិលេខ៧ និងដើមពោធិ៍ “ទាវ” នៅទល់មុខគ្នាចម្ងាយប្រហែល ៤០០ម៉ែត្រ។ បច្ចុប្បន្ននេះដើមពោធិ៍ “ទុំ” អ្នកស្រុកបានធ្វើខ្ទមមួយនៅក្រោមដើមពោធិ៍ និងមានរូបសំណាករូបអ្នកតា ហើយក៏ដាក់ឈ្មោះថា “ផ្ទះលោកតាក្រហម ក” ។ ចំណែកឯដើមពោធិ៍ “ទាវ” វិញគេបានសង់ខ្ទមមួយដែរ ហើយបានដាក់តម្កល់រូបយាយផាន់ និងនាងទាវ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង