×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

រមណីយដ្ឋាន ដែលទេសចរអាចលេងទឹកកម្សាន្តនៅក្នុងខេត្តតាកែវ

តាកែវ៖ រដូវចូលឆ្នាំ ប្រជាពលរដ្ឋដែលមានបំណងទៅកម្សាន្តនៅទឹកដីខេត្តតាកែវ អាចចូលទៅកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះផ្អោក ដែលជារមណីយដ្ឋានបែបកែច្នៃមួយកន្លែង។

រមណីយដ្ឋានជ្រោះផ្អោក ជារមណីយដ្ឋានទេសចរណ៍បែបកែច្នៃ មានទឹកធ្លាក់ដែលធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្តសម្រាកលំហែកាយ  ពិសារអាហារ ជាពិសេសក៏មានតាំងបង្ហាញវត្ថុអនុស្សាវរីយ៍ (កែច្នៃត្បូងធម្មជាតិ)។ 

រមណីយដ្ឋានទឹកជ្រោះផ្អោក ជាប្រភេទរមណីយដ្ឋាន ទឹកជ្រោះ និងទេសចរណ៍ធម្មជាតិជាកន្លែងដែលមានធម្មជាតិដ៏ស្រស់បំព្រង ហើយក៏មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនទៅលេងនៅទីនោះ។ 

ទឹកជ្រោះផ្អោក មានកន្លែងលេងទឹក ៣កន្លែងហើយកន្លែងនោះគេសាងសង់ ធ្វើជាអាងទឹកសម្រាប់លេងកម្សាន្ត។ នៅអាងទឹកទីមួយ ក៏មានស្ពានដែកមួយសម្រាប់ឱ្យភ្ញៀវទេសចរថតទេសភាព ឬ មើលទេសភាពនៅលើនោះបានទៀតផង។ 

រមណីយដ្ឋានទឹកជ្រោះផ្អោក ស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែវ ដែលមានចម្ងាយប្រមាណ ៤៧គីឡូម៉ែត្រពីទីរួមខេត្ត។ ដើម្បីទៅកាន់រមណីយដ្ឋាននេះ ភ្ញៀវទេសចរ ត្រូវធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ រួចបត់ស្ដាំ ពេលទៅដល់ផ្សារដើមទំព័រ ចូលផ្លូវផ្សារប្រហែលជា ៣គីឡូម៉ែត្រ អ្នកនឹងទៅដល់រមណីយដ្ឋានទឹកជ្រោះផ្អោក។ ភ្ញៀវទេសចរ ច្រើនទៅកម្សាន្តនៅខែសីហា កញ្ញា និងតុលា ព្រោះមានទឹកច្រើន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង