កណ្ដាល៖ ក្នុងខែចែត្រក្ដៅអ៊ីចឹង បើបានលេងទឹកក្នុងច្បាស់ជាសប្បាយជាក់ជាមិនខាន។ ដូច្នេះហើយ ទើបសង្ក្រាន្តខេត្តកណ្ដាល ឆ្នាំនេះ អាជ្ញាធរឱ្យមានរៀបចំកម្មវិធីលេងទឹកកម្សាន្ត នៅសួនច្បារក្រុងតាខ្មៅ។
ប្រជាពលរដ្ឋច្រើនកុះករ បាននាំគ្នាចូលរួមព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំដោយសារវិបត្តិកូវីដ១៩។ ដោយសារនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ប្រជាពលរដ្ឋអាចធ្វើដំណើរទៅសង្ក្រាន្តខេត្តកណ្ដាលបានយ៉ាងងាយស្រួល ដោយចំណាយពេលប្រហែលកន្លះម៉ោងប៉ុណ្ណោះ។
សង្ក្រាន្តខេត្តកណ្ដាល ក៏មានកម្មវិធីបែបសាសនា និងល្បែងប្រជាប្រិយ ការប្រកួតកីឡា បាញ់កាំជ្រួច ព្រមទាំងកន្លែងថតរូបស្អាត រង់ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទៅផងដែរ។
សង្ក្រាន្តខេត្តកណ្ដាល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២២ នៅសួនច្បារក្រុងតាខ្មៅ៕
រូបភាព៖ Takhmao Town ទីក្រុង តាខ្មៅ