×

ថា Babie Hsu ទៅត្រលប់ទៅរៀបការជាមួយអតីតមិត្តប្រុសបែកគ្នា២០ឆ្នាំ តែអតីតតារាស្រីហុងកុង Daisy វិញត្រលប់ទៅសាងគ្រួសារជាមួយអតីតមិត្តប្រុសបែកគ្នា ៣២ឆ្នាំ

កម្សាន្ត៖ តារាសម្តែងស្រី Babie Hsu បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលបន្ទាប់ពីនាងប្រកាសការរៀបការរបស់ខ្លួនជាមួយអតីតមិត្តប្រុសជាស្នេហ៍គ្រាដំបូងដែលធ្លាប់ស្រលាញ់គ្នាកាលពី២០ឆ្នាំមុន បន្ទាប់ពីលែងលះបានប៉ុន្មានខែប៉ុណ្ណោះ។

យ៉ាងណាមិញ ស្នេហាដែលបានបែកគ្នាអស់រយៈពេល២០ឆ្នាំមកហើយ តែចុងក្រោយបែរត្រលប់មកជ្រើសរើសយកគ្នាវិញរបស់ Babie Hsu និង DJ Koo បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង។

ប៉ុន្តែបើក្រលេកមើលកាលពីពេលថ្មីៗនេះវិញ មង្គលការរបស់អតីតតារាសម្តែងស្រីហុងកុង Daisy Wu ឯណេះវិញ កំពុងទទួលបានការចាប់អារម្មណ៍មិនខុសពី Babie Hsu ឡើយដោយ Daisy ទើបរៀបអាពាហ៍ពិពាហ៍ជាមួយអតីតមិត្តប្រុសលោក Alan Kwok ជាស្នេហ៍គ្រាដំបូង ដែលអ្នកទាំង២ក៏បានរៀបការជាមួយគ្នាផងដែរ តែក្រោយមកក៏បានចែកផ្លូវគ្នាវិញ។

គួរបញ្ជាក់ដែរថា អតីតតារាស្រី Daisy ធ្លាប់បានរៀបការ ៣លើករួចមកហើយ ប៉ុន្តែចុងក្រោយនាង និង Alan នៅតែត្រលប់មករកគ្នាវិញដោយបានរៀបការជាមួយគ្នាម្តងទៀតកាលពីពេលថ្មីៗនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង