ខេត្តបាត់ដំបង ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍វត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលនឹងមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្រៅពីកម្មវិធីសង្ក្រាន្តបាត់ដំបង ទេសចរ អាចទស្សនាកម្សាន្ដនូវតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបងដូចខាងក្រោម៖
១. រមណីយដ្ឋានភ្នំសំពៅ
២. រមណីយដ្ឋានភ្នំបាណន់
៣. រមណីយដ្ឋានប្រាសាទឯកភ្នំ
៤. រមណីយដ្ឋានប្រាសាទបាសែត
៥. រមណីយដ្ឋានប្រាសាទស្នឹង
៦. មណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់
៧. ទឹកធ្លាក់ចម្ការស្វាយ
៨. រមណីយដ្ឋានអាងកំពីងពួយ
៩. ទឹកជ្រោះភ្នំព្រឹក៥៣
១០. ទឹកធ្លាក់ស្ទឹងថ្មដារចំការធុរេន
១១. ចំការធុរេនអូរតង
១២. វាលចម្បាំងខេមសាយ
១៣. ដាយមិនរីសត
១៤. នគរជុំភ្នំព្រឹក
១៥. ស្ទឹងថ្វាក
១៦.អូរទទារ
១៧. ចំការមៀនធម្មជាតិ
១៨. សម្រស់ធម្មជាតិស្ទឹងគ្រូញូង
១៩. សហគមន៍អេកូទេសចរណ៍អូរជាំ
២០. បន្ទាយសត្វព្រែកទាល់
២១. ទឹកធ្លាក់តាថេង
២២. ទឹកធ្លាក់ក្បាលស្ទឹងតូច
២៣. ទឹកពុះកំរៀង
២៤. ទឹកធ្លាក់ភ្នំកំពូល
២៥. ស្ទឹងចម្លងគួយ
២៦. ទំនប់សេកសក
២៧. ស្ពានយោលចង្អូរថ្ម
២៨. សួនទឹកសុភមង្គល
២៩. សហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច
៣០. ផ្ទះផ្កា Begonia និងចំការទំពាំងបាយជូរបាណន់
៣១. ចំការទំពាំងបាយជូរ និងចម្ការផ្កាស្រុករតនមណ្ឌល
៣២. វត្តសំរោងក្នុង
៣៣. ផ្ទះបុរាណវត្តគរ
៣៤. និងរមណីយដ្ឋាន និងគោលដៅទេសចរណ៍តូច/ធំជាច្រើនទៀត។
ចំពោះសម្បទាបម្រើឱ្យវិស័យទេសចរណ៍វិញ ខេត្តបាត់ដំបងមានគ្រប់គ្រាន់សម្រាប់ការស្នាក់នៅ ហូបចុក និងការដឹកជញ្ជូនជាដើម៕
ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង