×

កុំឱ្យបុិនមើលងាយអ្នកគីឡូធ្ងន់ពេក ទីបំផុតហុងកុងបង្កើតកម្មវិធីដើម្បីពួកគេឡើងបង្ហាញសមត្ថភាព

ហុងកុង៖ រូបរាងគឺជាចំនុចមួយដែលមនុស្សទូទាំងពិភពលោកតែងវាយតម្លៃ ដោយអ្នកដែលមានរូបរាងស្លីមតែងទទួលបានការកោតសរសើរជានិច្ច រីឯងអ្នកដែលមានរូបរាងធាត់វិញ មិនសូវទទួលបានការឱ្យតម្លៃឡើយ។ ផ្ទុយទៅវិញ ពួកគេច្រើនទទួលបាននូវពាក្យសំដីសើចចំអកទៅលើរូបរាងធាត់ និងខ្សែភ្នែកដែលពោរពេញដោយការមើលងាយជាដើម។

ទោះជាយ៉ាងណា មកដល់យុគសម័យថ្មីនេះ មនុស្សជាច្រើនមានការយល់ដឹងលើចំនុចមួយនេះបានគួរសម ដោយអ្នកដែលមានរូបរាងធាត់ជាច្រើនចាប់ផ្តើមក្រោកឈរឡើងដើម្បីបង្ហាញភាពជឿជាក់របស់ខ្លួន ក៏ដូចជាសមត្ថភាពដែលពួកគេមានបើទោះជាមានរូបរាងមិនស្រលូនស្អាតដូចអ្វីដែលគ្រប់គ្នាតែងឱ្យតម្លៃក៏ដោយ។

ជាក់ស្តែង កម្មវិធី Extra Beauty ដែលបានចាក់ផ្សាយនៅទូរទស្សន៍ហុងកុង ViuTv ដែលមានអ្នកចូលរួមប្រកួតសុទ្ធសឹងតែជាស្ត្រីដែលមានគីឡូធ្ងន់បានឡើងទៅបង្ហាញសមត្ថភាពរបស់ពួកគេមានដូចជាលេងតន្ត្រី ច្រៀង រាំ ការបង្ហាញដងខ្លួនដោយស្លៀកឈុតហែលទឹក និងការដើរបង្ហាញម៉ូតជាដើម។ 

សកម្មភាពទាំងនេះ គឺដើម្បីបង្ហាញឱ្យពិភពលោកបានដឹងថា អ្នកមានគីឡូធ្ងន់ក៏មានចំនុចល្អរបស់ពួកគេដែរ ដូចនេះមិនគួរដាក់សម្ពាធដោយវាយតម្លៃត្រឹមរូបរាងបែបនេះឡើយ។ គួរបញ្ជាក់ដែរថា អ្នកដែលបានដាក់ពាក្យចូលប្រកួតមានចំនួន ២៩នាក់ ដែលនឹងត្រូវស្វែងរកម្ចាស់ជ័យលាភីដោយផ្អែកលើសមត្ថភាពរបស់ពួកគេរៀងខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង