១- រមណីយដ្ឋានទឹកធ្លាក់ដាចំប៉ី
ជាកន្លែងដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិ រួមមាន ផ្ទាំងថ្មដ៏ធំមួយមានប្រវែង ៥០០ ម៉ែត្រ ហើយមានទឹកហូរកម្ពស់ទាបបំផុតត្រឹមតែ ១ម៉ែត្រ ដោយហូរច្រោះតាមរូងថ្មរាងជារង្វង់។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ទឹកធ្លាក់នេះមានកម្ពស់ខ្ពស់បំផុតជាង ៥ម៉ែត្រ ដែលបានរំលេចទស្សនីយភាពទាក់ទាញបំផុតជាមួយនឹងធម្មជាតិព្រៃភ្នំដ៏ស្រស់បំព្រង។
២- ទឹកធ្លាក់អូរទឹកចោល
មានទីតាំងនៅភាគខាងលិចនៃច្រកអន្តរជាតិអូរស្មាច់ប្រមាណជា២០គីឡូម៉ែត្រ ស្ថិតនៅក្នុង ភូមីថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ទឹកធ្លាក់ អូរទឹកចោល មានប្រភពពីទឹកស្ទឹងខាងលើហូរមកពីប្រទេសថៃ តាមបណ្តោយស្ទឹងតូចមួយ រហួតមកដល់ដំណាក់ទីមួយមានកម្ពស់ប្រមាណជា ១-២ ម៉ែត្រ និងហូរបន្តទៅដំណាក់ទី ២ មានកម្ពស់ប្រមាណជាង ១០ម៉ែត្រ និង បន្តធ្លាក់ទៅដំណាក់ខាងក្រោម ដែលមានកម្ពស់ជាង ១០ ម៉ែត្រទៀត៕