×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

Leicester City ក្លាយជាក្រុមទី៤ របស់ EPL ដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប

កីឡាករ James Maddison និយាយថា Leicester City កំពុងបង្កើតប្រវត្តិសាស្ត្រ បន្ទាប់ពីក្រុមកញ្ជ្រោង បានវាយបកដើម្បីផ្តួលក្រុម PSV Eindhoven ក្នុងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Europa Conference League និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

Ricardo Pereira រកបានគ្រាប់បាល់ឈ្នះចុងម៉ោង ដើម្បីនាំ Leicester ទៅជួបជាមួយ Roma របស់លោក Jose Mourinho ដែលបានទម្លាក់ក្រុម Bodo/Glimt ។

បន្ទាប់ពីការប្រកួតជើងទី១ ដោយគ្មានគ្រាប់បាល់នៅកីឡដ្ឋាន King Power កីឡាករ Eran Zahavi បានឆក់ឱកាសពីការបង្កកំហុសដោយ Youri Tielemans ដើម្បីបើកការស៊ុតបញ្ចូលទីនាំមុខឱ្យក្រុមម្ចាស់ផ្ទះ PSV នៅនាទី២៧ មុនពេល Maddison ផ្ដល់គ្រាប់តាមស្មើឱ្យក្រុម Leicester ពេលនៅសល់ ១៣នាទីចុងក្រោយនៃការប្រកួត។

Pereira បន្ទាប់មកបានស៊ុតគ្រាប់ជ័យជម្នះនៅនាទីទី៨៨ ដើម្បីធានាជ័យជម្នះដែលមិនអាចបំភ្លេច បាននៅកីឡដ្ឋាន Philips Stadion ។

សូមជម្រាបថា ក្រុមមកពីក្របខណ្ឌ EPL ចំនួន ៤ បានឡើងទៅកាន់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប រួមមាន Liverpool និង Man City (UEFA Champions League), West Ham United (Europa League) និង Leicester City (Europa Conference League)។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង