
កម្សាន្ត៖ ទស្សនិកជនដែលបានទស្សនារឿងភាគរបស់ស្ថានីយទូរទស្សន៍ CTN “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ប្រាកដជាបានស្គាល់លោកថៅកែ ទេព ជាមិនខានដែលក្នុងរឿងនេះលោកបានសម្តែងជាតួអង្គមួយរូបដែលដើរបំផ្លាញមនុស្សជុំវិញខ្លួនដោយសារការច្រណែន ឈ្នានីសអ្នកដែលល្អជាងខ្លួន។

ទោះជាយ៉ាងណា នេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ សម្រាប់ជីវិតពិតវិញ តារាប្រុសដែលមានឈ្មោះពិត ភួង សាវតា គឺជាតារាសម្តែង តារាបង្ហាញម៉ូត តារាចម្រៀង ថែមទាំងមានការងារក្នុងវិស័យអាកាសចរណ៍មិនខុសពីតារាសម្តែង ពៅ សុវណ្ណម៉ារីតា ដែរ។
បើទោះជាសម្តែងជាតួចិត្តអាក្រក់ក្នុងរឿងក៏ពិតមែន តែលោក ភួង សាវតា នៅតែទទួលបានការគាំទ្រពីបណ្តាទស្សនិកជនជាច្រើនដែលបានទស្សនារឿង ”មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើ CBS Digital លើផេក CTN TV Drama។
យ៉ាងណាមិញ ដោយសារតែមានរូបរាងស្រស់សង្ហាបែបនេះហើយ ទើបជារឿយៗតារាប្រុស ភួង សាវតា តែងថតរូបជះរាងសង្ហាចែករំលែកលើបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរមិនតិចឡើយ។ ចង់ដឹងថា ភួង សាវតា ស្រស់សង្ហាដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕
