×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

Kei Komuro បានធ្លាក់ការប្រលងចូលធ្វើមេធាវីពេញសិទ្ធិជាលើកទី២ ហើយ

អាមេរិក៖ កាលពីអំលុងខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ Kei Komuro បានចូលប្រលងមេធាវីដើម្បីទទួលបានសិទ្ធិជាមេធាវីពេញច្បាប់នៅសហរដ្ឋអាមេរិក ប៉ុន្តែគួរឱ្យស្តាយដែលលោកបានធ្លាក់ការប្រលងរហូតធ្វើឱ្យមហាជនមានការបារម្ភពីជីវិតរបស់អតីតព្រះនាងជប៉ុន Mako ដែលបានលះបង់ឋានៈជាព្រះនាង និងមរតកខ្ទង់លានដុល្លារដើម្បីរៀបការជាមួយនឹងរាស្ត្រសាមញ្ញគឺលោក Kei Komuro។

បន្ទាប់ពីធ្លាក់ការប្រលងលើកទី១មក Komuro ក៏បានធ្វើការប្រលងលើកទី២ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ម្តងទៀតរហូតលទ្ធផលការប្រលងដែលទើបចេញកាលពីថ្ងៃព្រហស្បតិ៍ នៅសហរដ្ឋអាមេរិកនៅតែមិនឃើញមានឈ្មោះរបស់លោកដដែល។

គួរបញ្ជាក់ដែរថា សម្រាប់អតីតព្រះនាង Mako វិញក៏ត្រូវបានប្រទះឃើញទៅធ្វើការងារជាបុគ្គលិកស័គ្រ្មចិត្តនៅសារមន្ទីរសិល្បៈមួយកន្លែងនៅសហរដ្ឋអាមេរិកផងដែរបន្ទាប់ពីធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកបានកន្លះឆ្នាំនេះមក។

ចំណែកឯ Kei Komuro បើទោះជាមិនទាន់មានឈ្មោះជាមេធាវីពេញសិទ្ធិយ៉ាងណាក៏ដោយ ក៏លោកបានចូលបំពេញការងារជាជំនួយការមេធាវីនៅក្រុមហ៊ុនច្បាប់មួយនៅទីក្រុងញូយ៉កបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កាលពីអំលុងខែឧសភា ឆ្នាំ២០២១ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង