×

កម្ពុជា បន្តរកឃើញអ្នកឆ្លងថ្មី ប្រភេទអូមីក្រុង ១២នាក់ ជាសះស្បើយ ១៩នាក់ និងគ្មានស្លា ប់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ១២ នាក់ ក្នុងនោះ ឆ្លងសហគមន៍ ១០ នាក់ និងនាំចូលពីបរទេស ២ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ១៩ នាក់ និងគ្មានស្លាប់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦.០៤៤ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២.៧៥១ នាក់ និង ស្លាប់ ៣.០៥៥ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង