ភ្នំពេញ៖ របាយការណ៍របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន ៤.៥៩០.៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ ៤.៥៦១.៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២៨.៨៤៩នាក់។
ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៖ ភ្ញៀវមានចំនួន ៨៦២.៨៩៧នាក់, ថ្ងៃទី២៖ ភ្ញៀវមានចំនួន ១.៥៧៩.២៥១នាក់ និងថ្ងៃទី៣៖ ភ្ញៀវមានចំនួន ២.១៤៨.១៧៨នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តបាត់ដំបង ៥៦៥.៦១៨នាក់
* ខេត្តកំពង់ចាម ៥១៤.៤៤៧នាក់
* ខេត្តសៀមរាប ៤០០.៥៩១នាក់
* ខេត្តបន្ទាយមានជ័យ ៣៨៨.២៧៣នាក់
* ខេត្តព្រៃវែង ៣៨២.៨៦៧នាក់
* ខេត្តកំពង់ស្ពឺ ៣៣១.៨០៩នាក់
* ខេត្តពោធិ៍សាត់ ២៩៨.០៣៧នាក់
* ខេត្តកំពង់ឆ្នាំង ២៧៥.៤០០នាក់
* ខេត្តកំពត ២៥៤.២៧០នាក់
* ខេត្តព្រះសីហនុ ២៣២.២៦៤នាក់
* រាជធានីភ្នំពេញ ២២២.២២០នាក់។
តួលេខថ្ងៃទី៣នេះបន្តកើនឡើងរហូតដល់ប្រមាណ ៣៦,០២% ធៀបនឹងថ្ងៃទី២។ សរុបថ្ងៃទី១ និងទី២ ចរន្តភ្ញៀវនាពេលចូលឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំ២០១៩ ដែលមិនទាន់មានជំងឺកូវីដ ប៉ុន្តែសម្រាប់ថ្ងៃទី៣នេះ ដោយសារមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅគ្រប់ខេត្តធ្វើឲ្យភ្ញៀវមានចំនួនតិចជាងឆ្នាំ២០១៩។ ដូច្នេះសរុបរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ពុទ្ធសករាជ២៥៦៥ ( ជិតឈានចូល២៥៦៦) មហាសករាជ១៩៤៤ ចុល្លសករាជ១៣៨៤នេះ មានភ្ញៀវប្រហាក់ប្រហែលនឹង៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០១៩ (ដែលមានចំនួនប្រមាណ ៤.៧២៦.៦០២នាក់)៕