×

ទាល់តែឃើញរូបថតបវរកញ្ញា ប៉ូគីមថេង សុធីតា ពីក្មេងទើបដឹងថាស្រស់ និងរូបរាងតារាតាំងពីក្មេងតែម្តង

កម្សាន្ត៖ ចាប់តាំងពីបានចូលរួមប្រកួតបវរកញ្ញាចក្រវាលកាលពីឆ្នាំ២០២១មក ប៉ូគីមថេង សុធីតា ទទួលបានសន្ទុះប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់ទៅលើចំណេះដឹងយ៉ាងទូលំទូលាយ សុជីវធម៌ និងជាពិសេសលើរូបរាងអក្សរ S ដែលធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរមិនឈប់ឈរ។

ជាក់ស្តែង រូបរាងដ៏កម្ររបស់បវរកញ្ញាចក្រវាលឆ្នាំ២០២១រូបនេះ ក៏ធ្លាប់មានមនុស្សជាច្រើនសង្ស័យថា នាងបានទៅកែកុនដើម្បីទទួលបានរូបរាងល្អឥតខ្ចោះបែបនេះ។ ប៉ុន្តែក្រោយមក ធីតា ក៏បានចេញមុខបកស្រាយឱ្យមហាជនអស់ចម្ងល់ថា នាងមិនបានទៅកែកុនដើម្បីឱ្យបានរាងតូចអ្វីឡើយ តែវាជាធម្មជាតិបូករួមនឹងការយកចិត្តទុកដាក់លើរបបអាហារ និងការហាត់ប្រាណផងដែរ។

បើក្រលេកមើលរូបថតមួយសន្លឹកដែលបវរកញ្ញារូបនេះចែករំលែកបានឱ្យឃើញថា នាងមានភាពស្រស់ស្អាតតាំងពីក្មេងតែម្តង ជាមួយស្នាមញញឹមដ៏ស្រស់ ថែមទាំងចេះបញ្ចេញកាយវិការយ៉ាងរស់រវើកទៀតផង។ សមត្ថភាព និងសម្រស់ដ៏ស្រស់ស្អាត ថែមទាំងកម្ពស់ខ្ពស់ស្រលះផងនោះបានធ្វើឱ្យមហាជនជាច្រើនសម្លឹងមើលនាងមិនដាក់ភ្នែកឡើយ និងនាំគ្នាចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គមផងដែរ។

ចង់ដឹងថា បវរកញ្ញា ប៉ូគីមថេង សុធីតា ពីក្មេង និងធំឡើងស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង