×

ឥណ្ឌូណេស៊ី គ្រោងដំឡើងតម្លៃវីហ្សាពេលមកដល់ជាង ៣ដង បន្ទាប់ពីបើកប្រទេស

ឥណ្ឌូណេស៊ី៖ អស់រយៈពេលប្រហែល ២ឆ្នាំចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ វិស័យទេសចរណ៍នៅកោះបាលី បានស្ងប់ស្ងាត់។ ឥឡូវនេះ កោះនេះ កំពុងចាប់ផ្តើមទទួលលំហូរភ្ញៀវទេសចរអន្តរជាតិ ហើយអាជ្ញាធរ មានផែនការដំឡើងថ្លៃ សម្រាប់ទិដ្ឋាការពេលមកដល់ (Visa on Arrival ) ជាង ៣ដង។

បច្ចុប្បន្ននេះ ទេសចរម្នាក់ត្រូវបង់ប្រាក់ 500,000 IDR (៣៤,៨៤ដុល្លារអាមេរិក) ដើម្បីទទួលបាន Visa on Arrival (VOA) ។ ឥណ្ឌូណេស៊ី បានអនុញ្ញាតឱ្យទេសចរមកពីចំនួន ៤៣ ប្រទេស មានសិទ្ធិទទួលបាន VOA ដើម្បីទៅលេងកោះបាលី ដោយផ្តល់សិទ្ធិឱ្យពួកគេស្នាក់នៅរយៈពេល ៣០ ថ្ងៃ ដែលអាចបន្តបាន ៣០ថ្ងៃទៀត។

សេចក្ដីរាយការណ៍របស់ Coconuts Bali បានឱ្យដឹងថា ពីទីភ្នាក់ងារទេសចរណ៍នៅកោះបាលី មានផែនការផ្លូវការមួយ ក្នុងការដំឡើងថ្លៃសេវា VOA ដល់ ១,៥ លាន IDR (១០៤,៥២ ដុល្លារអាមេរិក)។ មន្ត្រីរដ្ឋាភិបាលមួយចំនួន មិនទាន់ធ្វើការបញ្ជាក់ពីគម្រោងនេះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង