×

ល្បីជំនាន់មុន និងបានរំសាយក្រុមក៏ពិតមែន តែ 2NE1 នៅមានសន្ទុះប្រជាប្រិយភាពខ្លាំងធ្វើឱ្យកក្រើកឆាក Coachella ២០២២

កម្សាន្ត៖ មិត្តៗយុវវ័យគ្រប់គ្នាប្រាកដជាបានស្គាល់ក្រុមតារាចម្រៀង 2NE1 ច្បាស់ជាក់ជាមិនខានដែលក្រុមមួយនេះបានធ្វើឱ្យវិស័យ Kpop កក្រើកសាយភាយកេរ្តិ៍ឈ្មោះលំដាប់អន្តរជាតិផងដែរ។ បើទោះជាក្រុម 2NE1 ត្រូវបានរំសាយអស់រយៈពេល ៦ឆ្នាំហើយក៏ពិតមែន ប៉ុន្តែអតីតក្រុមមួយនេះ នៅតែស្ថិតក្នុងបេះដូងអ្នកគាំទ្រជានិច្ច។ 

ជាក់ស្តែង គ្រាន់តែលេចវត្តមានក្នុងកម្មវិធី Coachella ២០២២ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ អ្នកគាំទ្រជាច្រើនបានចូលរួមហ៊ោកញ្ជ្រៀវដោយក្តីរំភើបជាមួយការជួបជុំគ្នារបស់អតីតសមាជិកក្រុម 2NE1 ទាំង៤ ដែលនេះជាឱកាសដែលអ្នកគាំទ្រចង់ឃើញបំផុត បន្ទាប់ពីផលិតកម្ម YG បានប្រកាសពីការរំសាយក្រុមមួយនេះ។

រីឯអ្នកនិយមលេងបណ្តាញសង្គមវិញ ក៏បាននាំគ្នាចែករំលែកតៗគ្នាជាច្រើនដោយក្តីរំភើបផងដែរ ទោះជាមិនបានចូលរួមទស្សនាដោយផ្ទាល់ក៏ដោយ។ មកវិញលើកនេះ ក្រុមទាំងមូល បានសម្តែងមួយអស់ដៃតែម្តង ហើយក៏ជាឱកាសពិសេសមួយដែលមិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេដែលសម្តែងអារម្មណ៍រំភើប សូម្បីតែ CL, Dara, Minzy និង Park Bom ក៏រំភើបមិនធម្មតាដែរចំពោះវត្តមានរបស់ពួកគេក្នុងកម្មវិធីតន្ត្រីមួយនេះ។ 

ចង់ដឹងថា ការសម្តែងរបស់អតីតក្រុម 2NE1 នៅតែអស្ចារ្យយ៉ាងណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(តំណភ្ជាប់វីដេអូ)

https://youtu.be/yn0Bhp7ADy0

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង