×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាត់ការដែលនឹងអាចមកដឹកនាំ Man Utd រងបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រនៃពានក្នុងស្រុកនៅហុល្លង់

ក្រុម Ajax របស់លោក Erik Ten Hag បានរងបរាជ័យ ក្រោមថ្វីជើងក្រុម PSV នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Cup របស់ហុល្លង់ កាលពីយប់ថ្ងៃអាទិត្យ ដោយលទ្ធផល ២-១ ។

ក្លិប Manchester United បានភ្ជាប់ទំនាក់ទំនងជាមួយលោក Ten Hag ដោយលោក នឹងអាចមកជំនួសកន្លែងរបស់អ្នកចាត់ការបណ្ដោះអាសន្ន លោក Ralf Rangnick នៅចុងបញ្ចប់នៃរដូវកាលនេះ។ 

ទោះជាមិនអាចឈ្នះពានរង្វាន់ Cup ក៏ដោយ ក៏ Ajax នៅតែនាំមុខ PSV ចំនួន ៤ ពិន្ទុ និងឈរនៅកំពូលតារាងនៅក្នុងក្របខណ្ឌលីគកំពូលហុល្លង់ ខណៈ Ten Hag នៅតែមានសង្ឃឹមក្នុងការជួយឱ្យក្រុម Ajax ក្លាយជាជើងឯកលីគ មុនពេលចូលមកដឹកនាំនៅក្រុមបិសាចក្រហម។

អ្នកចាត់ការសញ្ជាតិហុល្លង់រូបនេះ គឺជាបេក្ខភាពឈានមុខគេ និងមានការប្រជែងតំណែងអ្នកចាត់ការក្រុម Man Utd ពីលោក Mauricio Pochettino របស់ក្លិប PSG បច្ចុប្បន្ន។ សេចក្តីរាយការណ៍អះអាងថា កិច្ចព្រមព្រៀងមួយរវាង Man Utd និង Ten Hag ត្រូវបានសម្រេចរួចហើយ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង