×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd គ្រោងខ្ចីប្រាក់ធនាគារ ២០០លានផោនដើម្បីពង្រីកកីឡដ្ឋាន Old Trafford

ម្ចាស់ក្លិប Manchester United ត្រកូល Glazers ត្រូវបានរាយការណ៍ថា នឹងត្រូវបានអនុញ្ញាតឱ្យខ្ចីប្រាក់បន្ថែមទៀត ទោះបីជាក្លិបកំពុងជាប់បំណុលយ៉ាងច្រើនក៏ដោយ។ 

ម្ចាស់ក្លិបសញ្ជាតិអាមេរិក គ្រោងនឹងពង្រីកកីឡដ្ឋាន Old Trafford ដើម្បីធ្វើឱ្យវាក្លាយជាកីឡដ្ឋានធំទីពីរ នៅក្នុងចក្រភពអង់គ្លេស។

កាសែត Daily Mail បានចុះផ្សាយថា ក្រុមបិសាចក្រហម ចង់បន្ថែមកៅអីប្រហែល ១៥.០០០ ទៀតដែលធ្វើឱ្យកីឡដ្ឋានទាំងមូល មានសមត្ថភាពអាចផ្ទុកអ្នកទស្សនា កើនឡើងដល់ ៨៨.០០០ នាក់។  កីឡដ្ឋានជាតិរបស់អង់គ្លេស Wembley អាចផ្ទុកបាន ៩ម៉ឺននាក់។

ការងារនេះ អាចចំណាយលើសពី ២០០លានផោន ហើយត្រកូល Glazers នឹងអាចខ្ចីប្រាក់បន្ថែមទៀត ទោះបីជាបំណុលរបស់ពួកគេមានចំនួន ៤៩៥លានផោននៅចុងឆ្នាំ ២០២១ ក៏ដោយ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង