×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Tuchel គាំទ្រការសម្រេចចិត្តណាមួយរបស់ Chelsea ក្នុងការលក់ Lukaku

របាយការណ៍មួយ បានបង្ហាញឱ្យដឹងថា Thomas Tuchel មានឆន្ទៈឱ្យ Chelsea លក់ខ្សែប្រយុទ្ធ Romelu Lukaku នៅរដូវក្តៅ ប្រសិនបើមានក្លិបណាមួយ ចង់បាន។

ទំនាក់ទំនងរវាង Tuchel និង Lukaku មិនទាន់ល្អនោះទេ។ Lukaku ពុំសូវមានឱកាសលេងនៅក្នុងប្រព័ន្ធរបស់ Tuchel ទេ ក្រោយផ្ទេរពីក្រុម Inter Milan ។ កីឡាកររូបនេះ ខកខានជាច្រើនដងចាប់តាំងពីដើមឆ្នាំ២០២២មក។ មកទល់ពេលនេះ Lukaku រកបានតែ ៥គ្រាប់នៅក្របខណ្ឌ Premier League ហើយវាមិនមែនជាអ្វីដែល Chelsea រំពឹងទុកពីកីឡាករដែលក្លិបបានចំណាយអស់ ១០០លានផោននាំមកពីអ៊ីតាលីនោះទេ។

របាយការណ៍បានបង្ហាញថា ក្លិបពីរបានចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើ Lukaku ។ ជាក់ស្ដែង Inter Milan ចង់យកកីឡាករបែលហ្ស៊ីកមកវិញ ប្រសិនបើអាចធ្វើទៅបាន ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុម Paris Saint-Germain ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង