×

កម្ពុជា បន្តរកឃើញអ្នកឆ្លងថ្មី ប្រភេទអូមីក្រុង ១៤នាក់ ជាសះស្បើយ ១២នាក់ និងគ្មានស្លា ប់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ១៤ នាក់ ក្នុងនោះ ឆ្លងសហគមន៍ ១៤ នាក់ និងនាំចូលពីបរទេស ០ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ១២ នាក់ និងគ្មានស្លាប់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦.០៩០ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២.៨០១ នាក់ និង ស្លាប់ ៣.០៥៥ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង