×

បាក់ស្ដែងៗ អគារថ្មីនៃព្រលានយន្តហោះដុនមឿង រលំបាក់ តែមន្ត្រីថៃថាមកពីភ្លៀង

ថៃ៖ មន្ត្រីអាកាសយានដ្ឋាន ដុនមឿង កំពុងវាយតម្លៃការខូចខាតអគារថ្មី និងមិនទាន់បើកដំណើរការ ដែលបានដួលរលំមួយផ្នែក បន្ទាប់ពីមានភ្លៀងធ្លាក់ កាលពីពេលថ្មីៗនេះ។

អគារ Extension Building 1 របស់អាកាសយានដ្ឋាន បានរលំបាក់ផ្នែកជញ្ជាំង និងដំបូល។ ការរលំបាក់នេះ ត្រូវបានមន្ត្រីអាកាសយានដ្ឋាន ថា បណ្ដាលមកពីខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។

អគារនេះ កំពុងសាងសង់នៅឡើយ បន្ទាប់ពីយឺតយ៉ាវជាងការគ្រោងទុក ដែលគួរតែបញ្ចប់នៅខែឧសភា ឆ្នាំ២០២០។ ការសាងសង់នេះ មានតម្លៃប្រហែល ២០០ លានបាត (៦លានដុល្លារអាមេរិក)។

ប្រជាជនថៃ បានបន្ទោសលើបញ្ហាគុណភាពនៃសំណង់។ លោក Sorawit Thepbanna បានសរសេរថា៖ “នេះគ្រាន់តែជាព្យុះផ្គររន្ទះធម្មតាប៉ុណ្ណោះ ហើយនៅមិនទាន់មានច្រើនទេ”។ “វាល្អដែលគ្មានមនុស្សធ្វើការនៅខាងក្នុងនោះ រចនាសម្ព័ន្ធអគារខ្សោយណាស់។ នេះគឺជាអាកាសយានដ្ឋានជាតិ។ តើគួរធ្វើយ៉ាងណា ដើម្បីគិតពីសុវត្ថិភាពជាមុន?”៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង