×

Man City យល់ព្រមលើកិច្ចសន្យាដែលផ្ដល់ជូនដោយភ្នាក់ងាររបស់ Erling Haaland

សេចក្ដីរាយការណ៍ឱ្យដឹងថា Manchester City បានយល់ព្រមលើលក្ខខណ្ឌជាមួយតំណាងរបស់ Erling Haaland លើកិច្ចព្រមព្រៀងដែលនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុត នៅក្នុងក្របខណ្ឌ Premier League ។

Daily Mail បានរាយការណ៍ថា Man City បានផ្តល់កិច្ចសន្យាដែលមានតម្លៃជាង ៥០ម៉ឺនផោនក្នុងមួយសប្តាហ៍ដល់ខ្សែប្រយុទ្ធន័រវេស ហើយតំណាងរបស់គាត់ បានផ្តល់ភ្លើងខៀវ។

Haaland មានតម្លៃទិញផ្ដាច់ ៦៣ លានផោន ក្នុងកិច្ចសន្យារបស់គាត់នៅ Borussia Dortmund ហើយ Man City ចង់ចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយខ្សែប្រយុទ្ធរូបនេះ។

Real Madrid, Barcelona និង Paris Saint-Germain សុទ្ធតែបានបង្ហាញការចាប់អារម្មណ៍លើ Haaland ដូចគ្នានឹង Chelsea និង Manchester United កាលពីមុនដែរ។

ឪពុករបស់ Haaland គឺ Alg-Inge លេងឱ្យ Manchester City ពីឆ្នាំ ២០០០-២០០៣។

កីឡាករវ័យ ២១ឆ្នាំរូបនេះ ចូលរួមជាមួយ Dortmund ពី RB Salzburg ក្នុងខែមករាឆ្នាំ២០២០ ដោយស៊ុតបញ្ចូលទីបាន ៨២ គ្រាប់ក្នុង ៨៥ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ខ្សែប្រយុទ្ធរូបនេះ ក៏បានស៊ុតបញ្ចូលទី ១៥គ្រាប់ក្នុង ១៧ប្រកួតសម្រាប់ប្រទេសរបស់គាត់។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង