×

Philippe Coutinho នឹងចាកចេញពី Barcelona ជាអចិន្ត្រៃយ៍ ប៉ុន្តែ Aston Villa នៅស្ទាក់ស្ទើររឿងតម្លៃ

Philippe Coutinho គ្រោងនឹងចាកចេញពី Barcelona ជាអចិន្ត្រៃយ៍ នៅក្នុងទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ ខណៈក្លិបនៅក្របខណ្ឌ Premier League ជាច្រើនកំពុងតាមដានស្ថានភាពរបស់គាត់។

បច្ចុប្បន្ន Coutinho កំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Aston Villa និងបានរួមចំណែករកបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួន ១២លើក មកទល់ពេលនេះ។ កីឡាករប្រេស៊ីល បានចូលរួមជាមួយ Villa ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា ដោយសារអតីតមិត្តរួមក្រុម Liverpool លោក Steven Gerrard ក្រោយការផ្ទេរក្នុងតម្លៃ ១៤២លានផោនទៅកាន់ក្លិប Barcelona ហាក់មិនសមប្រកប។

Aston Villa មានជម្រើសក្នុងការទិញ Coutinho ជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៣៣លានផោននៅរដូវក្តៅនេះ ប៉ុន្តែវាជាការសម្រេចចិត្តរបស់ក្លិប ថាតើហ៊ានចំណាយដែរឬអត់។ សារព័ត៌មាន The Mirror ថា Aston Villa នឹងមិនហ៊ានតម្លៃ ៣៣លានផោន ដែលត្រូវបានសរសេរនៅក្នុងកិច្ចព្រមព្រៀងខ្ចីជើងរបស់គាត់ទេ។

ក្រុម Arsenal និង Newcastle របស់ Premier League ត្រូវបានគេនិយាយថា កំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់។ ហើយ Mirror អះអាងថា ក្លិប Newcastle ដែលគាំទ្រដោយព្រះរាជបុត្រាអារ៉ាប៊ីសាអូឌីត ហ៊ានចំណាយលើប្រាក់ឈ្នួលប្រចាំសប្តាហ៍ ៤២៥.០០០ផោនរបស់កីឡាករប្រេស៊ីល។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង