×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

អ្នកប្រើ TikTok នៅ​អាស៊ាន​កើនលើស ២៤០លាននាក់

ថៃ៖ TikTok ដែលជាក្រុមហ៊ុនបណ្តាញសង្គមវីដេអូខ្លីបាននិយាយថា អ្នកប្រើប្រាស់របស់ខ្លួននៅអាស៊ានបានកើនលើស ២៤០លាននាក់ ខណៈដែលខ្លួនកំពុងបន្តផែនការរបស់ខ្លួនក្នុងការក្លាយជាវេទិកាកម្សាន្តដែលអាចទុកចិត្តបាន លើសពីតន្ត្រី និងការរាំ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

នៅក្នុងប្រទេសថៃ TikTok ត្រូវបានគេរំពឹងថា នឹងចូលទៅក្នុងបញ្ជីនៃវេទិកាកំពូលទាំង ១០ នៅឆ្នាំនេះទាក់ទងនឹងការចំណាយលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ នេះបើយោងតាមសមាគមផ្សព្វផ្សាយឌីជីថលប្រទេសថៃ (DAAT)។

DAAT បានបង្ហាញថា ការចំណាយលើការផ្សាយពាណិជ្ជកម្មនៅលើ TikTok ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៤៥៥លានបាត ក្នុងឆ្នាំ ២០២២ ដែលស្មើនឹង ២% នៃការចំណាយលើប្រព័ន្ធផ្សព្វផ្សាយឌីជីថលសរុបនៅក្នុងប្រទេសថៃ ដែលកើនឡើងពី ៣៦២លានបាត ក្នុងឆ្នាំ ២០២១។

លោក Manas Sabnis ប្រធានយុទ្ធសាស្រ្តម៉ាកយីហោប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌារបស់ក្រុមហ៊ុន TikTok បាននិយាយតាមរយៈបទសម្ភាសន៍ក្រុមប្រព័ន្ធផ្សព្វផ្សាយថា យើងជាវេទិកាដែលមានសហគមន៍រីកលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហើយមានបំណងក្លាយជាវេទិកាកម្សាន្តដែលអាចទុកចិត្តបាន។

លោកបាននិយាយថា ក្បួនដោះស្រាយការណែនាំរបស់ TikTok ត្រូវបានជ្រើសរើសជាបច្ចេកវិទ្យាឈានមុខគេលំដាប់ពិភពលោកកំពូលទាំង ១០០ ដោយ MIT Technology Review ក្នុងឆ្នាំ ២០២១ ដែលបង្ហាញពីមូលហេតុដែល TikTok ទទួលយកបានលឿនជាងមុនក្នុងចំណោមអ្នកប្រើប្រាស់។

លោកបានបន្តថា ឥឡូវនេះ Tiktok មានអ្នកប្រើប្រាស់សកម្មប្រចាំតំបន់ចំនួន ២៤០លាននាក់ ជាមួយនឹងការចូលមើលវីដេអូ ១ពាន់ពាន់លានដង និងការបង្កើតវីដេអូច្រើនជាង ៨០០លាន។

លោកបាននិយាយទៀតថា TikTok មានគោលបំណងលើសពីតន្ត្រី និងការរាំ។ នៅក្នុងតំបន់អាស៊ាន ខ្លឹមសារអប់រំដែលបង្ហាញនៅលើ TikTok បានកើនឡើង ១៤៨% ក្នុងឆ្នាំ ២០២១ លើសកាលពីឆ្នាំមុន។ មាតិកាទេសចរណ៍បានកើនឡើង ៥៤៥% និងហ្គេមបានកើនឡើង ១៩៣% ខណៈដែលសេវាកម្មហិរញ្ញវត្ថុបានកើនឡើងចំនួន ៦.៧៨០ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង