×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកគាំទ្រ Liverpool ច្រៀង “YNWA” ជូន​គ្រួសារ​របស់ Ronaldo ដែល​បាត់បង់​កូនប្រុសម្នាក់

អ្នកគាំទ្រក្រុម Manchester United និង Liverpool បានរួបរួមគ្នាដើម្បីរំលែកទុក្ខដ៏ក្រៀមក្រំ ជូនគ្រួសាររបស់ Cristiano Ronaldo នៅឯកីឡដ្ឋាន Anfield បន្ទាប់ពីមរណភាពរបស់កូនប្រុសរបស់គាត់។

អ្នកគាំទ្រ Liverpool បានច្រៀងចម្រៀងក្លិបរបស់ពួកគេ ‘You’ll Never Walk Alone’ នៅនាទីទី៧ ក្នុងការប្រកួត ដែលជាលេខអាវរបស់ Ronaldo ពាក់នៅ Manchester United ។

កីឡាករអន្តរជាតិព័រទុយហ្គាល់ បានខកខានការប្រកួតកាលពីយប់មិញ។ កាលពីម្សិលមិញ Ronaldo និងមិត្តស្រីរបស់គាត់ ពោលគឺ Georgina Rodriguez បានប្រកាសពីការស្លាប់របស់កូនប្រុសរបស់ពួកគេ ដោយនិយាយថាវាជា៖ “ការឈឺចាប់បំផុតរបស់ឪពុកម្តាយគ្រប់រូប”។

កូនស្រីរបស់ពួកគេ នៅរស់រានមានជីវិត បន្ទាប់ពីមិត្តស្រីរបស់ Ronaldo បានសម្រាលកូន។ កីឡាកររបស់ Man Utd និង Liverpool បានចងក្រណាត់ខ្មៅនៅដៃអាវ ដើម្បីគោរពដល់ Ronaldo និងក្រុមគ្រួសាររបស់គាត់។

ការប្រកួត ដែលមិនមានវត្តមានរបស់ Ronaldo នៅក្រុម Man Utd បានបញ្ចប់ដោយលទ្ធផល Liverpool ឈ្នះ ៤-០ ដើម្បីឡើងឈរលើកំពូលតារាង Premier League នាំមុខ Man City ២ ពិន្ទុ។ គ្រាប់បាល់របស់ Livepool កើតឡើងដោយ Luis Diaz នៅនាទីទី៥, Salah នៅនាទី២២ និងនាទី៨៥ និង Sadio Mane នៅនាទី៦៨។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង