×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

រកឃើញ​ក្រុមដំបូង ដែល​បានឡើង​មកក្របខណ្ឌ Premier League នៅ​រដូវកាលក្រោយ

ទោះសល់ចំនួន ៤ប្រកួតទៀតក្ដី ក៏យើងបានរកឃើញក្រុមដំបូងដែលនឹងឡើងមកកាន់ក្របខណ្ឌ Premier League សម្រាប់រដូវកាល ២០២២-២០២៣ បន្ទាប់ពី Fulham បានធានាការវិលត្រឡប់មកកាន់លីគកំពូលអង់គ្លេសវិញ ជាមួយនឹងជ័យជម្នះលើក្រុម Preston North End ក្នុងការប្រកួតក្របខណ្ឌ Championship ។

Fulham ស៊ុតបញ្ចូលទីបាន ៩៨គ្រាប់រហូតមកដល់ពេលនេះ។ ពួកគេនៅតែអាចបំបែកឯតទគ្គកម្មរបស់ក្រុម Manchester City នៅលីគលំដាប់ទីពីរ ចាប់តាំងពីការចាប់ផ្តើមនៃក្របខណ្ឌ Premier League ក្នុងឆ្នាំ១៩៩២ ដែលមានចំនួន ១០៨គ្រាប់។

ក្នុងការប្រកួតចុងក្រោយរបស់ Fulham ខ្សែប្រយុទ្ធ Mitrovic របស់ពួកគេ បានបង្កើតកំណត់ត្រាមួយ ដោយរកបាន ៤០គ្រាប់ ក្នុងមួយរដូវកាល។

ក្លិបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៍ បានជួបនូវការឡើងចុះៗក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ ពោលគឺ ឡើងមក Premier League បានតែ១រដូវកាល ក៏ធ្លាក់ទៅវិញ ចាប់តាំងពីរដូវកាល ២០១៧-២០១៨។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង