ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ២៧ នាក់ ក្នុងនោះ ឆ្លងសហគមន៍ ២៧ នាក់ និងនាំចូលពីបរទេស ០ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ២៤ នាក់ និងស្លាប់ ១ នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦.១១៧ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២.៨២៥ នាក់ និង ស្លាប់ ៣.០៥៦ នាក់៕