×

ឈប់​យល់ច្រឡំ​ទៀត ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ មិន​ទាន់បើក​ឱ្យដំណើរការ​ទេ

ភ្នំពេញ៖ ទោះបីជាការសាងសង់សម្រេចបានជាច្រើនក៏ដោយ ក៏ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពុំទាន់បើកដំណើរការនោះទេ គិតមកទល់ពេលនេះ។

ថ្មីៗនេះ មានការលើកជាសំណួរថាតើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាចជិះបានដែរ ឬទេ។ ចំណែកប្រជាពលរដ្ឋខ្លះ បានចែករំលែកវីដេអូដែលបង្ហាញពីយានយន្តដែលបានធ្វើដំណើរនៅលើផ្លូវល្បឿនលឿន។ ប៉ុន្តែ ពេលនេះ ក្រុមការងារលូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបកស្រាយហើយ។

យោងតាមក្រុមការងារផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឱ្យដឹងថា ប្រជាពលរដ្ឋ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះទេ ព្រោះអាចនឹងមានគ្រោះថ្នាក់ជាយថាហេតុ។ ក្នុងពេលបច្ចុប្បន្ននេះ ក្រៅពីរថយន្តបុគ្គលិក និងរថយន្តការដ្ឋានសាងសង់ផ្លូវ ដោយបារម្ហពីសុខសុវត្ថិភាពប្រជាជន ពុំមានការអនុញ្ញាតរថយន្តប្រជាពលរដ្ឋបើកបរដាច់ខាត ។

បច្ចុប្បន្ន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ស្ថិតក្នុងដំណាក់សាងសង់បញ្ចប់ ដូចនេះហើយនឹងមានរថយន្តបុគ្គលិកជាច្រើន កំពុងធ្វើការដែលអាចបង្កគ្រោះថ្នាក់ដល់រថយន្តប្រជាជនផ្សេងៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង