
ថៃ៖ កន្លងទៅជិត២ខែហើយដែលតារាស្រី Tangmo បានលាគ្រប់គ្នាទៅជារៀងរហូតគ្មានថ្ងៃត្រឡប់ ដែលការស្លាប់របស់នាងបានធ្វើឱ្យមនុស្សជាច្រើនមានការស្តាយស្រណោះជាខ្លាំង ក្នុងនោះអ្នកដែលមិនអាចទទួលយកបាននៃការចាកចេញរបស់ Tangmo គឺមិត្តប្រុសរបស់នាង Bird ដែលខំតាមស្រលាញ់នាងអស់ជាយូរឆ្នាំទម្រាំបាន និងកំពុងមានក្តីសុខជាមួយគ្នាមិនបានប៉ុន្មានផងក៏ត្រូវបែកគ្នាទាំងមិនបានលា។

ទោះបីជាពេលវេលាដែល Tangmo បានចាកឆ្ងាយបានកន្លងទៅអស់រយៈពេលជិត២ខែមកហើយក្តី ប៉ុន្តែវាហាក់បីដូចជាទើបកើតឡើងថ្មីៗដែលធ្វើឱ្យ Bird នៅតែចងចាំ និងរំឭកអនុស្សាវរីយ៍រវាងលោក និង Tangmo នៅលើគណនី IG ជារឿយៗផងដែរ ថែមទាំងថ្មីៗនេះដែរ Bird បានទៅសាក់លើស្មាលេខ១៣ ដែលជាថ្ងៃកំណើតរបស់ Tangmo ទៀតផង។
ភក្តីភាពរបស់ Bird ចំពោះ Tangmo បានធ្វើឱ្យមហាជនរំភើបចិត្តជាខ្លាំង ប៉ុន្តែមិនមាននរណាដឹងឡើយថា Bird ត្រូវចំណាយពេលយូរប៉ុណ្ណាទម្រាំអាចធ្វើចិត្តបានចំពោះរឿងដែលមិននឹកស្មានដល់មួយនេះ៕





