×

ក្រោយមាន​សេរីភាព​វិញ តារា​បង្ហាញម៉ូត​លោក Paing Takhon ចាប់ផ្តើម​មា​ន​សកម្មភាព​លើ​បណ្តាញសង្គម​ជាហូរហែ

មីយ៉ាន់ម៉ា៖ រំឭកទៅកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ កន្លងទៅ តារាបង្ហាញម៉ូតល្បីឈ្មោះមីយ៉ាន់ម៉ាលោក Paing Takhon ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា ចាប់ឃុំខ្លួនអស់មួយរយៈដោយសារលោកបានចូលរួមជាមួយក្រុមបាតុករទាមទារសិទ្ធិផ្ទាល់ខ្លួន។

ដំណឹងដែលតារាប្រុសរូបនេះត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញនេះដែរ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសប្បាយរីករាយជាពន់ពេក។ ពេលនេះ Paing Takhon បានចូលមកប្រលូកសិល្បៈវិញហើយ ជាមួយនឹងការចែករំលែករូបភាពហូរហែនៅលើផេកហ្វេសបុករបស់លោកផងដែរ។

បើទោះជាមានបញ្ហាអស់មួយរយៈធ្វើឱ្យរូបសម្រស់របស់លោកធ្លាក់ចុះបន្តិចក៏ពិតមែន ប៉ុន្តែពេលនេះ Paing Takhon កំពុងចាប់ផ្តើមថែទាំងសម្រស់ឡើងវិញហើយ ថែមទាំងមានការងារសិល្បៈជាច្រើនតម្រង់ជួររង់ចាំវត្តមានរបស់លោកទៀតផង។

ចង់ដឹងថា ពេលនេះលោកមានភាពប្រែប្រួលកម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង