×

វីរបុរស​របស់ Man Utd ថា Pogba ប្រហែល​ជាបានលេង​ប្រកួត​ចុងក្រោយ​របស់គេ​នៅក្រុមបិសាចក្រហម

លោក Gary Neville បានទស្សន៍ទាយថា Paul Pogba ប្រហែលជាបានលេងការប្រកួតចុងក្រោយរបស់គេ សម្រាប់ក្រុមបិសាចក្រហម Manchester United ក្នុងការប្រកួតយប់មិញ ដែលបានចាញ់ Liverpool ៤-០ ។

កីឡាករសញ្ជាតិបារាំងរូបនេះ បានរងរបួសដោយលេងបានត្រឹមតែ ១០នាទីប៉ុណ្ណោះ។ កិច្ចសន្យារបស់ Pogba នឹងផុតសុពលភាពនៅចុងរដូវកាលនេះ។ ពេលវេលាក្នុងការបន្តកុងត្រាថ្មី កាន់តែខើច ស្របពេលដែលអ្នកគាំទ្របង្ហាញការមិនពេញចិត្តចំពោះទម្ងង់លេងរបស់ Pogba អាចជំរុញឱ្យតារាបាល់ទាត់សញ្ជាតិបារាំង ចាកចេញពីក្លិបដោយឥតមានតម្លៃខ្លួន។

Pogba ទំនងជាមានបញ្ហា កំភួន ជើងក្នុងបរាជ័យទល់នឹង Liverpool ។ បើធ្ងន់ធ្ងរ វាមានន័យថា រូបគេនឹងអាចខកខាន ៥ប្រកួតចុងក្រោយរបស់ Man Utd ដែលនៅសល់ក្នុងរដូវកាលនេះ។

របួសរបស់ Pogba នឹងបង្កជាបញ្ហាបន្ថែមទៀត សម្រាប់ Man Utd ដែលកំពុងប្រជែងចំណាត់ថ្នាក់កំពូលទាំង៤ ដើម្បីមានសិទ្ធិសម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង