អាមេរិក៖ ការមើលឃើញភពនៃប្រព័ន្ធព្រះអាទិត្យ តម្រៀបគ្នាជាជួរយ៉ាងស្អាត គឺជាបទពិសោធមួយក្នុងចំនោមបទពិសោធដ៏កម្រ។
ចាប់ពីពាក់កណ្តាលខែមេសា ពេលមើលពីអឌ្ឍគោលខាងជើង (Northern Hemisphere) អ្នកនឹងអាចឃើញភពសៅរ៍ ភពអង្គារ ភពសុក្រ និងភពព្រហស្បតិ៍ តម្រៀបជួរគ្នានៅលើមេឃ មុនព្រះអាទិត្យរះ។
វាចាប់ផ្តើមពីប្រហែលថ្ងៃទី១៧ ខែមេសា ប៉ុន្តែនឹងអាចមើលបានច្បាស់បំផុតនៅព្រឹកថ្ងៃទី២០ ខែមេសា។ អ្នកទស្សនា ត្រូវក្រោកឡើងមុនពេលថ្ងៃរះ នៅព្រឹកថ្ងៃទី២០ ខែមេសា ហើយមើល ឆ្ពោះទៅខាងកើត។
ពីរបីថ្ងៃក្រោយមក ប្រហែលនៅថ្ងៃទី២៣ ខែមេសា ព្រះចន្ទ នឹងតម្រង់ជួរ ជាមួយភពទាំង៤ផងដែរ ដែលនឹងធ្វើឱ្យទស្សនីយភាពនេះកាន់តែអស្ចារ្យ៕
ប្រភព៖ Sciencealert