×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man City មិនឱ្យ​អ្នកគាំទ្រ​ខកចិត្ត ដោយឡើង​ឈរ​កំពូល​តារាង​ជាថ្មី

Manchester City បានឡើងឈរនៅលើ Liverpool នៅកំពូលតារាង Premier League បន្ទាប់ពីយកឈ្នះ Brighton នៅក្នុងដីរបស់ខ្លួន កាលពីយប់មិញ។

បន្ទាប់ពីមិនអាចរកគ្រាប់បាល់បានក្នុងវគ្គទីមួយទៅលើក្រុម Brighton កីឡាករឆ្នើម Kevin de Bruyne បានត្រឡប់មកវិញ ដើម្បីរួមចំណែកផ្ដល់ជ័យជម្នះឱ្យ Man City ដែលធ្វើឱ្យពួកគេ មាន១ពិន្ទុលើ Liverpool សាជាថ្មី។

De Bruyne បានបង្កើតគ្រាប់បាល់បើកឆាកសម្រាប់ Riyad Mahrez និងបានផ្តល់ការបញ្ជូនបាល់ចុងក្រោយឱ្យ Bernardo Silva ដើម្បីស៊ុតបញ្ចូល ពេលសល់៨នាទីចុងក្រោយនៃការប្រកួត។ ចំណែក Phil Foden មានឈ្មោះក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីគ្រាប់ទី២ របស់ក្រុមម្ចាស់ផ្ទះផងដែរ។

ជ័យជម្នះនេះ បានបន្ធូរបន្ថយភាពតានតឹងនៅកីឡដ្ឋាន Etihad និងជំរុញឱ្យ Man City របស់លោក Pep Guardiola ត្រូវស្វែងរកជ័យជម្នះ ៦ប្រកួតទៀត ដើម្បីក្លាយជាជើងឯក Premier League រដូវកាលនេះ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង