×

យ៉ាងតិច ៦នាក់ស្លា ប់​ក្នុង​គ្រោះថ្នាក់​យន្តហោះ បុកយានជំនិះ​លើ​ដងផ្លូវ​នៅហៃទី

ហៃទី៖ យន្តហោះ Cessna-207 ដែលធ្វើដំណើរឆ្ពោះទៅទីក្រុង Jacmel បានបុកជាមួយរថយន្ត និងម៉ូតូ ដែលកំពុងបើកបរតាមបណ្តោយផ្លូវ Route des Rails នៅពេលព្យាយាមចុះចតជាបន្ទាន់។

កាលពីថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ មនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់ និងមួយចំនួននាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រោះថ្នាក់យន្តហោះ និងយានយន្ត នៅក្នុងសង្កាត់ Carrefour ក្នុងទីក្រុង Port-au-Prince ប្រទេសហៃទី។

វីដេអូ ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម បានបង្ហាញថា ប៉ូលិស កំពុងជួយជនរងគ្រោះដែលដេកលើដីក្បែរយន្តហោះដែលបានធ្លាក់ ហើយអ្នកផ្សេងទៀត បានចូលទៅមើលរថយន្តដឹកទំនិញមួយគ្រឿង ដែលបានក្រឡាប់។

ក្នុងចំណោមអ្នកស្លាប់ មានអ្នកបើកយន្តហោះ ឈ្មោះ Amado Gutierrez ។ យន្តហោះនេះ កំពុងហោះហើរពីរដ្ឋធានី Port-au-Prince ទៅកាន់ទីក្រុង Jacmel ភាគខាងត្បូងប្រទេស ជាកន្លែងដែលយន្តហោះបានធ្លាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង