ថៃ៖ ថ្ងៃដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំថ្ងៃពិសេសរបស់តារាសម្តែងលំដាប់ប្រទេស Mark Prin និង Kimberley កាន់ដៃគ្នាចូលរោងការនោះ ពេលនេះបានសម្រេចហើយ ដោយដំណើរកម្សាន្តទៅកាន់ប្រទេសស្វីសរយៈពេលវែងរបស់គូស្នេហ៍ Mark និង Kim ទីបំផុតក៏បានប្រែក្លាយជាថ្ងៃដែល Mark សុំ Kim រៀបការផងដែរ។
ចំណងស្នេហរវាងតារាល្បីឈ្មោះទាំង២នេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំមើលថ្ងៃពិសេសរបស់ពួកគេយ៉ាងអន្ទះសារ ត្បិតគូស្នេហ៍មួយនេះមានភាពផ្អែមល្ហែម យកចិត្តទុកដាក់ និងមើលថែគ្នាខ្លាំងរហូតគ្រប់គ្នាតែងជំរុញ និងសួរនាំថ្ងៃមង្គលរបស់អ្នកទាំង២ជារឿយៗ។
ពេលនេះគ្រប់យ៉ាងបានសមតាមបំណងអ្នកគាំទ្រដែលទន្ទឹងរង់ចាំថ្ងៃនេះជាយូរណាស់មកហើយ ដែលធ្វើឱ្យទាំងអ្នកសិល្បៈ និងអ្នកគាំទ្រមានភាពរំភើបជាខ្លាំង។ គួរបញ្ជាក់ដែរថា ក្នុងដំណើរកម្សាន្តមួយនេះក៏ឃើញមានវត្តមានរបស់តារាសម្តែង Yaya និង Nadech ចូលរួមផងដែរ៕