Burnley កំពុងតែត្រដាបត្រដួសដើម្បីជៀសវាងពីតំបន់កាលចោលនៅ Premier League បន្ទាប់ពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយក្រុម West Ham កាលពីប្រកួតមុន។ ពួកគេ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Southampton នៅយប់នេះ ដែលមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN ម៉ោង១:៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។
Burnley មានគម្លាត់ ៣ពិន្ទុពីតំបន់សុវត្ថិភាព ខណៈក្រុម Everton ចំណាត់ថ្នាក់លេខ១៧ ក៏មានការប្រកួត១នៅក្នុងដៃផងដែរ។ ទន្ទឹមនឹងនេះដែរ Southampton បានធានាជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍លើក្រុម Arsenal កាលពីប្រកួតមុន។
Burnley នឹងគ្មានកីឡាករ Ashley Westwood ខណៈខ្សែបម្រើរូបនេះ បានរងរបួសពេលប្រកួតជាមួយ West Ham។ ប្រធានក្រុម Ben Mee, Johann Berg Gudmundsson និង Erik Pieters ក៏មិនមានឈ្មោះដែរ។
Southampton កំពុងតែមានទម្រង់លេងល្អ ខណៈរដូវកាលជិតបញ្ចប់។ អ្នកចាំទី Alex McCarthy នឹងអវត្តមាន។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Burnley ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖
Nick Pope (GK); Connor Roberts (RB), Nathan Collins (CB), James Tarkowski (CB), Charlie Taylor (LB); Dwight McNeil (RM), Jack Cork (CM), Josh Brownhill (CM), Maxwel Cornet (LM); Wout Weghorst (ST), Jay Rodriguez (ST)
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Southampton ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖
Fraser Forster (GK); Tino Livramento (RB), Jan Bednarek (CB), Mohammed Salisu (CB), Kyle Walker-Peters (LB); James Ward-Prowse (CM), Oriol Romeu (CM), Nathan Redmond (AM), Stuart Armstrong (AM); Adam Armstrong (ST), Che Adams (ST)
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Burnley ០-១ Southampton ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕