តៃវ៉ាន់៖ រឿងភាគចិន “ព្រះនាងយេយេ” ដែលទទួលបានការគាំទ្រខ្លាំងអំលុងឆ្នាំ ១៩៩៨ បានធ្វើឱ្យតួអង្គនីមួយៗក្នុងរឿងភាគមួយនេះទទួលបានប្រជាប្រិយភាពកើនឡើងថែមមួយកម្រិតទៀត។ យ៉ាងណាមិញ កន្លងទៅអស់ជាច្រើនឆ្នាំមកហើយ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះបណ្តាញសង្គម Weibo កំពុងផ្ទុះការចាប់អារម្មណ៍លើរូបភាពរបស់តារាសម្តែងប្រុស Alec Su ដែលហាក់ឡើងគីឡូជាងមុន តែទោះជាយ៉ាងណាក៏លោកនៅតែមើលទៅក្មេងជាងវ័យដដែលក្នុងវ័យ ៤៨ឆ្នាំ។
គួរបញ្ជាក់ដែរថា ទោះបីជាបាត់មុខពីវិស័យសិល្បៈអស់ប៉ុន្មានឆ្នាំចុងក្រោយនេះក៏ពិតមែន ប៉ុន្តែគ្រប់គ្នានៅតែរង់ចាំការត្រលប់មកវិញរបស់លោកជានិច្ចបន្ទាប់បានភាពយន្តល្បីៗជាច្រើន ក៏ដូចជាបទចម្រៀងពិរោះៗដែលជាសមិទ្ធផលរបស់លោកផងដែរនៅតែស្ថិតក្នុងបេះដូងអ្នកគាំទ្រជានិច្ច៕