×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Erik ten Hag ក្លាយជា​គ្រូបង្វឹក​ហុល្លង់ ដែល​មាន​ប្រាក់ខែ​ខ្ពស់បំផុត​នៅ EPL

អ្នកចាត់ការថ្មីរបស់ក្លិប Manchester United លោក Erik ten Hag នឹងក្លាយជាគ្រូបង្វឹកសញ្ជាតិហុល្លង់ ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ Premier League នៅពេលដែលលោក ចូលទៅដឹកនាំនៅកីឡដ្ឋាន Old Trafford នៅចុងបញ្ចប់នៃរដូវកាលនេះ។

គ្រូបង្វឹកវ័យ ៥២ឆ្នាំរូបនេះ នឹងជំនួសអ្នកចាត់ការបណ្តោះអាសន្ន លោក Ralf Rangnick ។ Ten Hag ដែលនឹងចាកចេញពីក្លិប Ajax បន្ទាប់ពីរយៈពេល ៥ឆ្នាំ ជាមួយក្លិបយក្សនៅទីក្រុង Amsterdam ។ លោក នឹងទទួលបានប្រាក់ឈ្នួលដ៏ច្រើនលើកិច្ចសន្យារយៈពេល ៣ឆ្នាំរបស់គាត់រហូតដល់ខែមិថុនា ឆ្នាំ២០២៥។

សេចក្ដីរាយការណ៍ពីប្រទេសហុល្លង់ បង្ហាញថា លោក Ten Hag នឹងរកបានច្រើនជាងលោក Louis van Gaal នៅពេលដែលគាត់ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Manchester United ក្នុងឆ្នាំ២០១៤ ទៅទៀត។ បើតាមការរាយការណ៍ដោយ De Telegraaf ប្រាក់ឈ្នួលរបស់ Ten Hag ដែលបច្ចុប្បន្នមិនត្រូវបានបញ្ជាក់ នឹងលើសពី ៣,៣ លានផោនក្នុងមួយឆ្នាំ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង