×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Burnley សង្ឃឹម​បន្តនៅ Premier League ជាមួយ​នឹង​ជ័យជម្នះ​លើក្រុម Southampton

Burnley បានបង្កើនឱកាសក្នុងការបន្តនៅក្របខណ្ឌ Premier League រដូវកាលក្រោយ ជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Southampton កាលពីយប់មិញ ក្នុងការប្រកួតក្នុងដី ដែលបង្កការភ្ញាក់ផ្អើលចាប់តាំងពីការបណ្តេញលោក Sean Dycheចេញពីតំណែង។

Burnley ទើបតែទទួលបានជ័យជម្នះជាលើកទី៥ ក្នុងលីគនៃរដូវកាលនេះ បន្ទាប់ពីការស៊ុតបញ្ចូលទីក្នុងវគ្គទីមួយ ពីខ្សែការពារ Connor Roberts និង Nathan Collins ដើម្បីបន្ថយគម្លាតមកត្រឹមតែ ១ពិន្ទុពីក្រុមលេខ១៧ Everton ដែលនៅសល់១ប្រកួតក្នុងដៃ។

គ្រូបង្វឹកក្រុមអាយុក្រោម ២៣ឆ្នាំ លោក Mike Jackson ត្រូវបានដំឡើងឋានៈជាអ្នកចាត់ការចាំផ្ទះ Burnley បន្ទាប់ពីការចាកចេញរបស់ Dyche កាលពីសប្ដាហ៍មុន។ ២ប្រកួតកន្លងទៅ គាត់បានជួយឱ្យ Burnley រកបាន ៤ពិន្ទុ បន្ទាប់ពីស្មើ ១-១ នៅលើទឹកដីរបស់ក្រុម West Ham United កាលពីថ្ងៃអាទិត្យ។

យប់មិញ កីឡាករ Roberts បានបើកការស៊ុតបញ្ចូលទីនៅនាទីទី១២ នៅកីឡដ្ឋាន Turf Moor ដែលជាគ្រាប់បាល់ដំបូងរបស់គេនៅ Premier League ។ រីឯគ្រាប់ទីពីរ កីឡាករ Collins ធ្វើបានសម្រេចមុនចប់វគ្គទីមួយ។

Southampton ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ១៣ បានឈ្នះតែ ៣ដង ប៉ុណ្ណោះក្នុងចំណោម ១៦ ប្រកួត ដែលលេងនៅក្រៅដី នៅរដូវកាលនេះ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង