ចិន៖ បន្ទាប់ពីលែងលះបានរយៈពេល៣ខែមក Angela Baby ត្រូវបានប្រទះឃើញដើរចូលហាងអ៊ីនធឺណិតមួយកន្លែងជាមួយបុរសម្នាក់ដែលគេសង្ស័យថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្តែងប្រុសវ័យប្អូននាង ១០ឆ្នាំគឺលោក Lin Yi។
តារាប្រុសកើតឆ្នាំ ១៩៩៩ Lin Yi ត្រូវបានដឹងថា លោកគឺជាអ្នកគាំទ្រផ្កាប់មុខរបស់ Angela ដែលលោកធ្លាប់បានតាមដាននាងអស់រយៈពេល ៧ឆ្នាំមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងធ្លាប់ដាក់រូបរបស់ Angela នៅលើគណនីបណ្តាញសង្គមផ្ទាល់របស់លោកទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយ និងពាក្យចចាមអារ៉ាមបែបនេះភ្លាម ម្ចាស់ហាងអ៊ីនធឺណិតមួយកន្លែងនោះ បានចេញមុខបញ្ជាក់ថា Angela ពិតជាបានទៅទីនោះមែន ប៉ុន្តែបុរសដែលឈរជិតនាងនោះមិនមែន Lin Yi ឡើយ។ ផ្ទុយទៅវិញ គេគឺជាជំនួយការរបស់ Angela ប៉ុណ្ណោះ៕