×

កម្មវិធី​បង្ហាញ​ម្ហូបអាហារ​ធំមួយ នឹង​រៀបចំ​នៅ​ទឹកដីអង្គរ នាចុងឆ្នាំនេះ

សៀមរាប៖ កម្មវិធី Angkor Food Summit នឹងត្រូវរៀបចំឡើងនៅចុងឆ្នាំ២០២២នេះ ក្នុងទឹកដីខេត្តសៀមរាប ដោយមានការគាំទ្រយ៉ាងខ្លាំងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា។

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប លោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយលោក Guillaume Roussy តំណាង Gourmand World Cook book Awards និងជាប្រធានក្រុមហ៊ុន LES VINS DE SAUMUR អមដំណើរដោយលោក ប្រាក់ ដាវិដ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធភាពរៀបចំកម្មវិធី Angkor Food Summit នៅចុងឆ្នាំ២០២២ខាងមុខនេះ ក្នុងទឹកដីខេត្តសៀមរាប។

គួររំលឹកផងដែរ កាលពីឆ្នាំ២០២១ កន្លងទៅ សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ ដែលបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Gourmand World Cook book Awards ដែលបានរៀបចំឡើងនៅប្រទេសបារាំង ហើយទទួលពានរង្វាន់សៀវភៅមុខម្ហូបអាស៊ី ដែលល្អផ្តាច់គេនៅតំបន់អាស៊ី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង