×

ពិតជា​នឹកស្មាន​មិនដល់​មែន​ថាឃាតក​ដែលសម្លា ប់ រីណា និង​អ្នកនៅពីក្រោយខ្នង​ធ្វើបាប​អ្នកគ្រូ ពិសី គឺជា​មនុស្ស​តែមួយ​បែបនេះសោះ

Review៖ រឿងហេតុដែល រីណា ស្លាប់បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងរត់ទៅជាមួយ សុភារិទ្ធ មិនបានប៉ុន្មាន។ ការស្លាប់របស់នាង ធ្វើឱ្យប៉ូលិសតាមស៊ើបរកមុខឃាតកអស់រយៈពេលជាយូរនៅតែមិនអាចរកឃើញ តែទីបំផុតឃាតក គឺជាមនុស្សតែម្នាក់ដែលស្រែករកយុត្តិធម៌ឱ្យ រីណា នោះតែម្តង។

គ្រប់យ៉ាងត្រូវបានបើកកកាយក៏ដោយសារតែអ្នកគ្រូពេទ្យ វណ្ណារី មានភាពឆ្លាតវៃ ដែលអាចបញ្ឆោតឱ្យឃាតកពិតចេញមុខដោយខ្លួនឯង។ នៅទីបំផុត សុភារិទ្ធ ដែលជាឃាតកលាក់មុខត្រូវបានលាតត្រដាង និងត្រូវប៉ូលិសចាប់ខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់ដោយមិនរង់ចាំយូរឡើយ។

ចង់ដឹងថា អ្នកគ្រូពេទ្យ វណ្ណារី ប្រើវិធីសាស្ត្របែបណាដើម្បីបញ្ឆោត សុភារិទ្ធ ឱ្យលេចកន្ទុយបានបែបនេះ? តោះទៅទស្សនារឿងភាគខ្មែរ “អ្នកគ្រូពេទ្យឆ្នាស” ទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង