×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ដំណឹងល្អ! រកឃើញ​វត្តមាន​របស់​កូនផ្សោតថ្មី​១ក្បាលទៀត នៅអន្លង់ផ្សោតកាំពី

ក្រចេះ៖ កូនផ្សោតថ្មីមួយក្បាល ត្រូវបានប្រទះឃើញកំពុងហែលជាមួយសត្វផ្សោតធំៗចំនួន ៩ក្បាលទៀត នៅក្នុងដែនជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

ការរកឃើញវត្តមានរបស់កូនផ្សោតថ្មីនេះ ធ្វើឡើងអំឡុងពេលចុះអនុវត្តការស្រាវជ្រាវតាមដងទន្លេមេគង្គរបស់ក្រុមអ្នកជំនាញស្រាវជ្រាវ និងតាមដានសត្វផ្សោតនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF។

ក្រុមអ្នកស្រាវជ្រាវ បានប៉ាន់ប្រមាណថា សត្វផ្សោតថ្មីនេះមានអាយុទើបតែ ៥ថ្ងៃប៉ុណ្ណោះ ហើយជាកូនសត្វផ្សោតទី២សម្រាប់ឆ្នាំ២០២២នេះ។

សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផល និងអង្គការ WWF បានបង្ហាញថា មានសត្វផ្សោតចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង